ព្រះត្រៃបិដក ភាគ ៩២
[៤៩៦] ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ នឹងកើតឡើង ក្នុងអរូបភពនោះ ឯចក្ខុន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ នឹងកើតឡើងផង ចក្ខុន្ទ្រិយ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៤៩៧] ឃានិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៤៩៨] ឃានិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ នឹងកើតឡើងផង ឃានិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
ID: 637827173282977189
ទៅកាន់ទំព័រ៖