ព្រះត្រៃបិដក ភាគ ៩២

ឯឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៥០២] ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥០៣] ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៥០៤] ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​រូបាវចរ​ភព​នោះ ឯឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637827173833596001
ទៅកាន់ទំព័រ៖