ព្រះត្រៃបិដក ភាគ ៩២
[៥០៥] ឥត្ថិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឥត្ថិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
[៥០៦] ឥត្ថិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឥត្ថិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
[៥០៧] បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
ID: 637827174116877239
ទៅកាន់ទំព័រ៖