ព្រះត្រៃបិដក ភាគ ៩២
[៥០៨] បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
[៥០៩] បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងកាមាវចរភពនោះ។
[៥១០] បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ នឹងកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ
ID: 637827174367827278
ទៅកាន់ទំព័រ៖