ព្រះត្រៃបិដក ភាគ ៩២

ឯបុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៥១១] ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ ឯសោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព​នោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥១២] ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ ឯមនិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព​នោះ។ មួយទៀត មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637827174659702643
ទៅកាន់ទំព័រ៖