ព្រះត្រៃបិដក ភាគ ៩២

 [៥១៣] សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥១៤] ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥១៥] សទ្ធិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥១៦] បញ្ញិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥១៧] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637827174976130286
ទៅកាន់ទំព័រ៖