ព្រះត្រៃបិដក ភាគ ៩២

ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥២៧] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៥២៨] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637827176207382659
ទៅកាន់ទំព័រ៖