ព្រះត្រៃបិដក ភាគ ៩២

សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ឃានៈ ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​រូបាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៥២៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ឃានៈ ចូល​ទៅ​កើត ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637827176418164004
ទៅកាន់ទំព័រ៖