ព្រះត្រៃបិដក ភាគ ៩២

ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៥៣០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៥៣១] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637827176639592844
ទៅកាន់ទំព័រ៖