ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
[៥៣២] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តារូបាវចរសត្វ និងអរូបាវចរសត្វទាំងឡាយ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
ID: 637827176848811335
ទៅកាន់ទំព័រ៖