ព្រះត្រៃបិដក ភាគ ៩២
បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តារូបាវចរសត្វទាំងឡាយ ស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
[៥៣៨] បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
ID: 637827178292603684
ទៅកាន់ទំព័រ៖