ព្រះត្រៃបិដក ភាគ ៩២

 [៥៤០] ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ជីវិតិន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៤១] ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ជីវិតិន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637827178792447439
ទៅកាន់ទំព័រ៖