ព្រះត្រៃបិដក ភាគ ៩២

មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៤២] ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៤៣] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637827179016377477
ទៅកាន់ទំព័រ៖