ព្រះត្រៃបិដក ភាគ ៩២
មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
[៥៤៤] សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
ID: 637827179223408681
ទៅកាន់ទំព័រ៖