ព្រះត្រៃបិដក ភាគ ៩២
[៥៤៨] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៤៩] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៥០] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ហើយនឹងបរិនិព្វាន
ID: 637827179749672709
ទៅកាន់ទំព័រ៖