ព្រះត្រៃបិដក ភាគ ៩២

និង​បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​សត្វ​ទាំងឡាយ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
 [៥៥១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​សត្វ​ទាំងឡាយ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637827179949048006
ទៅកាន់ទំព័រ៖