ព្រះត្រៃបិដក ភាគ ៩២

 [៥៥២] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
 [៥៥៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ចក្ខុ ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង បណ្តា​សត្វ​ទាំងឡាយ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637827180169694491
ទៅកាន់ទំព័រ៖