ព្រះត្រៃបិដក ភាគ ៩២

 [៥៥៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ចក្ខុ ចូល​ទៅ​កើត ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
 [៥៥៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637827180422819258
ទៅកាន់ទំព័រ៖