ព្រះត្រៃបិដក ភាគ ៩២

សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ឃានៈ ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​សត្វ​ទាំងឡាយ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
 [៥៦០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​សត្វ​ទាំងឡាយ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637827181267519337
ទៅកាន់ទំព័រ៖