ព្រះត្រៃបិដក ភាគ ៩២
សត្វទាំងឡាយណា ជាអ្នកមានឃានៈ ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៦១] ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ នឹងមិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៦២] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន
ID: 637827181589086071
ទៅកាន់ទំព័រ៖