ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៦៣] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯជីវិតិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ
ID: 637827181805492334
ទៅកាន់ទំព័រ៖