ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៦៤] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនោះឯង ចូលទៅកើត ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង
ID: 637827182008171536
ទៅកាន់ទំព័រ៖