ព្រះត្រៃបិដក ភាគ ៩២
ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនោះឯង ចូលទៅកើត ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៦៥] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាសត្វទាំងឡាយ ដែលកើតក្នុងបច្ឆិមភព បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។
ID: 637827182214421186
ទៅកាន់ទំព័រ៖