ព្រះត្រៃបិដក ភាគ ៩២

ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
 [៥៦៨] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ចូល​ទៅ​កើត ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637827182794142874
ទៅកាន់ទំព័រ៖