ព្រះត្រៃបិដក ភាគ ៩២

បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នោះ​ឯង ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។
 [៥៦៩] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន និង​ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ចូល​ទៅ​កើត ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637827183067892413
ទៅកាន់ទំព័រ៖