ព្រះត្រៃបិដក ភាគ ៩២
បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ នឹងមិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៧១] ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បច្ឆិមចិត្តដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៧២] ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត
ID: 637827183578685385
ទៅកាន់ទំព័រ៖