ព្រះត្រៃបិដក ភាគ ៩២
ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បច្ឆិមចិត្តដែលប្រកបដោយសោមនស្ស នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៧៣] ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៧៤] សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បច្ឆិមចិត្តដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ
ID: 637827183835426073
ទៅកាន់ទំព័រ៖