ព្រះត្រៃបិដក ភាគ ៩២
នឹងមិនកើតឡើងឬ។ បច្ឆិមចិត្តដែលប្រកបដោយសោមនស្ស នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។
[៥៧៥] សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[៥៧៦] ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ
ID: 637827184056831974
ទៅកាន់ទំព័រ៖