ព្រះត្រៃបិដក ភាគ ៩២

ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ​ទេ ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ និង​អរូបភព​នោះ។
 [៥៨១] ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ​ទេ បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ នឹង​អរូបភព​នោះ។
 [៥៨២] ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
 [៥៨៣] ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637827184720699897
ទៅកាន់ទំព័រ៖