ព្រះត្រៃបិដក ភាគ ៩២

ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៨៤] ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​អរូបភព​នោះ ឯឧបេ​ក្ខិន្ទ្រិយ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​អរូបភព​នោះ​ទេ ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៨៥] ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​អរូបភព​នោះ ឯមនិន្ទ្រិយ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​អរូបភព​នោះ​ទេ ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត មនិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៨៦] ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637827184962130427
ទៅកាន់ទំព័រ៖