ព្រះត្រៃបិដក ភាគ ៩២
[៥៨៧] ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[៥៨៨] ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងរូបាវចរភពនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជានឹងមិនកើតឡើង ក្នុងរូបាវចរភពនោះទេ ឃានិន្ទ្រិយ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងអសញ្ញសត្វ និងអរូបភពនោះ។ មួយទៀត សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៥៨៩] ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637827185206036692
ទៅកាន់ទំព័រ៖