ព្រះត្រៃបិដក ភាគ ៩២

 [៥៩០] ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯមនិន្ទ្រិយ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ភព​នោះ​ទេ ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត មនិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៥៩១] ឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។បេ។
 [៥៩២] បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637827185453224172
ទៅកាន់ទំព័រ៖