ព្រះត្រៃបិដក ភាគ ៩២
[៥៩៣] បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងរូបាវចរភពនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងអសញ្ញសត្វ និងអរូបភពនោះ។ មួយទៀត សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៥៩៤] បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឧបេក្ខិន្ទ្រិយ មិនមែនជានឹងមិនកើតឡើង ក្នុងភពនោះទេ បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៥៩៥] បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯមនិន្ទ្រិយ មិនមែនជានឹងមិនកើតឡើង ក្នុងភពនោះទេ
ID: 637827185713392518
ទៅកាន់ទំព័រ៖