ព្រះត្រៃបិដក ភាគ ៩២
បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៥៩៦] ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។
[៥៩៧] ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។
[៥៩៨] សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៥៩៩] ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។
ID: 637827185996986225
ទៅកាន់ទំព័រ៖