ព្រះត្រៃបិដក ភាគ ៩២
អើ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៦០០] សទ្ធិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៦០១] បញ្ញិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៦០២] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៦០៣] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់រូបាវចរសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ។
ID: 637827186332644347
ទៅកាន់ទំព័រ៖