ព្រះត្រៃបិដក ភាគ ៩២
ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ទាំងពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦០៤] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បណ្តារូបាវចរសត្វទាំងឡាយ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ទាំងពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦០៥] ចក្ខុន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។
ID: 637827186586863089
ទៅកាន់ទំព័រ៖