ព្រះត្រៃបិដក ភាគ ៩២

ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៦០៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​អរូបព្រហ្ម​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៦១០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637827187372996080
ទៅកាន់ទំព័រ៖