ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ទាំងពួករូបាវចរសត្វ ពួកអរូបាវចរសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦១១] ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦១២] ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637827187621746485
ទៅកាន់ទំព័រ៖