ព្រះត្រៃបិដក ភាគ ៩២
[៦១៤] ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សត្វទាំងឡាយណា ជាអ្នកមានឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦១៥] ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ
ID: 637827188148164380
ទៅកាន់ទំព័រ៖