ព្រះត្រៃបិដក ភាគ ៩២

បណ្តា​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងឡាយ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព និង​ពួក​អសញ្ញ​សត្វ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព និង​ពួក​អសញ្ញ​សត្វ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637827189048503443
ទៅកាន់ទំព័រ៖