ព្រះត្រៃបិដក ភាគ ៩២

បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៦២៣] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងឡាយ ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព និង​ពួក​អសញ្ញ​សត្វ ស្រ្តី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង កើតឡើង ដោយ​សោមនស្ស
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637827189709203437
ទៅកាន់ទំព័រ៖