ព្រះត្រៃបិដក ភាគ ៩២

 [៦៣០] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​អសញ្ញ​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សទ្ធិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៦៣១] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​អសញ្ញ​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​ទាំងនោះ នឹង​មិនកើត​ឡើង​ផង
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637827190877809236
ទៅកាន់ទំព័រ៖