ព្រះត្រៃបិដក ភាគ ៩២
[៦៣០] ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៦៣១] ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តទាំងនោះ នឹងមិនកើតឡើងផង
ID: 637827191131894162
ទៅកាន់ទំព័រ៖