ព្រះត្រៃបិដក ភាគ ៩៣
ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភពនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។
[១៥០] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើងដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា
ID: 637827749002370887
ទៅកាន់ទំព័រ៖