ព្រះត្រៃបិដក ភាគ ៩៣

បណ្តា​ពួក​ស្ត្រី ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​ស្ត្រី​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន​ក្តី ពួក​ស្ត្រី​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន​ក្តី កាល​ស្ត្រី​ទាំងនោះ ចាប់បដិសន្ធិ បុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ឯឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិ​និពា្វន​ក្តី ពួក​ស្ត្រី​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន​ក្តី កាល​សត្វ​ទាំងនោះ ច្យុត បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង។
 [១៥៤] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637827749914416335
ទៅកាន់ទំព័រ៖