ព្រះត្រៃបិដក ភាគ ៩៣
និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។
[១៥៧] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ មិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។
ID: 637827750585071038
ទៅកាន់ទំព័រ៖