ព្រះត្រៃបិដក ភាគ ៩៣

និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព ពួក​សត្វ​ណា កើតឡើង ដោយ​ឧបេក្ខា​ហើយ នឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ​ច្យុត បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បណ្តា​ពួក​បុរស ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​បុរស​ណា កើតឡើង ដោយ​ឧបេក្ខា​ហើយ នឹង​បរិនិព្វាន កាល​បុរស​ទាំងនោះ ចាប់បដិសន្ធិ សោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព ពួក​សត្វ​ណា កើតឡើង ដោយ​ឧបេក្ខា​ហើយ នឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ​ច្យុត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង។
 [១៦០] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637827751081633530
ទៅកាន់ទំព័រ៖