ព្រះត្រៃបិដក ភាគ ៩៣
បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។
[១៦១] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ
ID: 637827769429307473
ទៅកាន់ទំព័រ៖