ព្រះត្រៃបិដក ភាគ ៩៣
មិនមែនជានឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។
[១៦២] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827769669932754
ទៅកាន់ទំព័រ៖