ព្រះត្រៃបិដក ភាគ ៩៣
បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។
[១៦៣] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។
ID: 637827769909945598
ទៅកាន់ទំព័រ៖